យុទ្ធសាស្ត្រចូលទៅកាន់ទីផ្សារ (Go-to-Market Strategy)
Sophearith
Senior Trainer
ប្រភេទ
Strategy
ប្រធានបទ
Strategy, sales
តម្លៃ
$29
Course Features
  • «យុទ្ធសាស្ត្រចូលទីផ្សារ» ឬហៅភាសាអង់គ្លេសថា Go-to-Market Strategy ​ជា​ប្រធានបទធំមួយដែលម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម
ទិដ្ឋភាពទូទៅ

«យុទ្ធសាស្ត្រចូលទីផ្សារ» ឬហៅភាសាអង់គ្លេសថា Go-to-Market Strategy ​ជា​ប្រធានបទធំមួយដែលម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យមក៏ដូចជាបុគ្គលិកអាជីពនៅក្នុងវិស័យ Marketing គួរតែឈ្វេងយល់អំពីការរៀបចំផែនការលម្អិតសម្រាប់ការដាក់ចេញនូវផលិតផល ឬសេវាកម្មថ្មីមួយ ទៅកាន់់ទីផ្សារ។ ស្ដាប់មើលទៅ​ ​វាហាក់ដូចជារឿងធម្មតា សម្រាប់អ្នករៀបចំយុទ្ធសាស្ត្រឬក៏អ្នកធ្វើផែនការ ដែលជាការពិត វាមានធាតុផ្សំជាច្រើន ដែល​នៅក្នុងនោះ​ ការឆ្វេងយល់អំពីទីផ្សារដែលរួមមាន អតិថិជនគោលដៅឲ្យបានច្បាស់ ទំហំទីផ្សារដែលខ្លួនត្រូវចាប់យក សក្ដានុពលនៃទំហំទីផ្សាររបស់យើង ការឆ្វេងយល់អំពីប្រភពព័ត៌មានដើម្បីទទួលបាននូវ​ព័ត៌មានទីផ្សារនិងទំហំទីផ្សារ និងការរៀបចំផែនការលម្អិត​រាប់ចាប់តាំងពីការប្រមូលផ្ដុំនៃគំនិតបង្កើត ឬផលិត ផលិតផល រហូតដល់ការឌីហ្សាញ ផលិត និងដាក់ចេញ​នៅលើទីផ្សារ ដោយ​រៀបចំក្រុម​ការងារស្នូល​និង​ពាក់ព័ន្ធ សម្រាប់​ការ​វាយលុយចូលទីផ្សារជាមួយព័ត៌មានច្បាស់លាស់។ នៅក្នុង​មេរៀននេះ លោក យ៉ន សុភារិទ្ធ ស្ថាបនិក​របស់យើង នឹង​ពន្យល់លម្អិត អមជាមួយនឹងទម្រង់€កសារដែលមានការរៀបចំយ៉ាង​លម្អិត និង​ច្បាស់លាស់។ 
 

ខ្លឹមសារនៃវគ្គសិក្សា